You are currently viewing ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា

កណ្តាល៖ នៅវេលា ២១ និង៣០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ មានករណីប៉ុនប៉ងលួចដោយមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា មួយកើតឡើងនៅចំណុចក្នុងវត្ត “វិហារសួគ៌” ស្ថិតក្នុងភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
បង្កដោយជនសង្ស័យ០៣នាក់៖
១.ឈ្មោះ សឿន សេងលាង ហៅ តូ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅភូមិ.ឃុំកើតហេតុខាងលើ (ឃាត់ខ្លួន)។
២.ឈ្មោះ ចាក់ សុធា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ឃុំកើតហេតុខាងលើ(ឃាត់ខ្លួន)។
៣.ឈ្មោះ ផល ដាវិត ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ.ឃុំកើតហេតុខាងលើ (គេចខ្លួន)។
ទាំង០៣នាក់ បានធ្វើសកម្មភាពគាស់ឃ្លាំងដាក់អីវ៉ាន់ក្នុងវត្តដើម្បីចូលលួចឥវ៉ាន់ ព្រមទាំងបំផ្លាញកញ្ចក់បង្អួចក្នុងវត្តថែមទៀត ពេលនោះក៏ដឹងដល់ព្រះសង្ឃក្នុងវត្ត បានទូរស័ព្ទមកសមត្ថកិច្ច មូលដ្ឋានកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល ចុះមកអន្តរាគមន៍ ជនសង្ស័យបានគេចខ្លួនអស់។
លុះព្រឹកឡើងថ្ងៃទី២៨ កម្លាំងអាវុធហត្ថបានធ្វើការស្រាវជ្រាវ រហូតចាប់ឃាត់ខ្លួនបានជនសង្ស័យ០២នាក់ រួចយកមកអង្គភាពសាកសួរតែម្តង។
វត្ថុតាងចាប់យករួមមាន៖
កាំបិតប័ងតោ ចំនួន ០១
ជំពាមកៅស៊ូ ចំនួន ០១
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តរួច។