ព្រៃវែង៖ ក្រោមបញ្ជាផ្ទាល់លោកឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងដោយមានការសម្របសម្រួលពីលោក មាស សុភក្តិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅវេលាម៉ោង១២ និង ៣០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៍ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុចភូមិ៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់មានឈ្មោះ ចាន់ រិទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិឧត្ដុង ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង និងឈ្មោះ ប៉ាង សុផៃ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិឧត្ដុង ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង កម្លាំងបានចាប់យកវត្ថុតាងមានម្សៅក្រាមពណ៌ស ០២កញ្ចប់,ទូរស័ព្ទ ០២គ្រឿង និងម៉ូតូចំនួន ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានមន្ត្រីជំនាញងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ។