កំពត៖ នៅវេលាម៉ោង ១៦ និង ៤០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ កម្លាំងជំនាញមន្ទីរយុត្តិធម៌ខេត្តកំពត និងមានការសម្របសម្រួលនីតិវិធីដោយលោក មុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិស្នំប្រាំពីរ ឃុំម៉ាកប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ឈ្មោះ យិន វ៉ាង ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុង/ខេត្តកំពត និងឈ្មោះ សឺន ដារា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្នំប្រាំពីរ ឃុំម៉ាកប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត រួមទាំងដកហូតបានវត្ថុតាងមាន៖ គ្រឿងញៀនម៉ាទឹកកកចំនួន ០១កញ្ចប់ ទំងន់ ០.២៦ក្រាម, សម្ភារៈសំរាប់ជក់ថ្នាំញៀន និងដាវចំនួន ០១ដើម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងចាត់ការតាមនីតិវិធី។