រតនគិរី៖ ថ្ងៃសៅរ៍ ៦រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ០១ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកូនមុំ សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើស្រុកកូនមុំ ចុះបង្ក្រាបរឹបអូសឈើគគីរចំនួន ០៦ដុំ ដែលជនល្មើសបានយកមកទុកចោលក្នុងចំណុចយាមកា ០១៣៥.១២៥៦៦ ស្ថិតក្នុងភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។
បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានដឹកជញ្ជូន យកមករក្សាទុកនៅរដ្ឋបាលព្រៃឈើខេត្តរតនគិរី។
