កំពត៖ នៅវេលាម៉ោង ១០ និង ១០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តកំពត និងមានការសម្របសម្រួលនីតិវិធីដោយលោក មុត ដារ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពត បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុង/ខេត្តកំពត ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ឈ្មោះ អ៊ុយ តាក់ (ហៅ ពុធ) ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុង/ខេត្តកំពត និងឈ្មោះ លូ ប៊ុនណារិទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុង/ខេត្តកំពត រួមទាំងដកហូតបានវត្ថុតាងមាន៖ គ្រឿងញៀនម៉ាទឹកកកចំនួន ០១កញ្ចប់ ទំងន់ ០.២៦ក្រាម និងម៉ូតូចំនួន ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។