ព្រះវិហារ៖ នៅវេលាម៉ោង០៦និង០០នាទី ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ នៅចំណុចក្រុមហ៊ុនចំការអំពៅរ៉ូយហ្វេង ស្ថិតក្នុងភូមិពោធិទាប ឃុំម្លូរព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ កម្លាំងអាវុធហត្ថស្រុកឆែប បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ លួចសម្ភារៈរបស់ក្រុមហ៊ុនខាងលើ ១/ឈ្មោះ ថ្លាង សុធា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរអ្នកបើកបររថយន្ត រស់នៅភូមិអូរ១ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។ ២/ឈ្មោះ ងឹម សុខខេង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ព្រូឡាន រស់នៅភូមិព្រៃស្រូវ ឃុំពោធិអង្ក្រង ស្រុកបសែត ខេត្តកំពង់ស្ពឺ។ ចាប់យកវត្តុតាងមានដូចជា៖ ខ្សែភ្លើង បាឡុងដែក កំណាត់បន្ទះដែក និងរថយន្តស្ទួច០១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ ៥A-១០១៣។ ជនសង្ស័យនិងវត្ថុតាងបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធអំពើលួចសម្ភារៈក្រុមហ៊ុន
- Post author:Eng Hy
- Post published:April 15, 2016
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប
You Might Also Like

នាយ នាយរងអាវុធហត្ថខេត្តកោះកុង បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី២!

អ្នកភូមិពពាលខែពុលម្ហូបការជិត១០០នាក់ សង្ស័យពុលម្ហូប «ញាំ»

កម្លាំងជំនាញកងរាជអាវុធហត្ថសៀមរាបឃាត់ខ្លួនជនសង្ស័យ០៤នាក់ពាក់ព័ន្ធគ្រឿងញៀន

អាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យ ០៣នាក់ជាបន្តបន្ទាប់

ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន អញ្ជើញចូលរួមប្រជុំស្តីពីផែនការការពារ និងត្រួតពិនិត្យទីលានវាយកូនហ្គោល
