You are currently viewing គ្រួសារអាវុធហត្ថដែលត្រូវភ្លើងឆេះផ្ទះ បានទទួលអំណោយ និងថវិកាពីនាយ នាយរងអាវុធហត្ថកងវរអន្តរាគមន៍

គ្រួសារអាវុធហត្ថដែលត្រូវភ្លើងឆេះផ្ទះ បានទទួលអំណោយ និងថវិកាពីនាយ នាយរងអាវុធហត្ថកងវរអន្តរាគមន៍

កំពង់ចាម៖ នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងវរអន្តរាគមន៍កងរាជអាវុធហត្ថដឹកនាំដោយលោក វរសេនីយ៍ទោ យា គីមយន មេបញ្ជាការ វរអន្តរាគមន៍ កងរាជអាវុធហត្ថកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអំណោយ ថវិកាបានមកពីការចូលរួមពីនាយ នាយរងក្នុងវរអន្តរាគមន៍ ជូនដល់គ្រូសារលោកព្រឹន្ទបាកឯក ហ៊ាង ពេជ្រ នាយទាហានរងវរអន្តរាគមន៍កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលត្រូវភ្លើងឆេះផ្ទះ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ ស្ថិតនៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀមខេត្តកំពង់ចាម ក្នុងនោះដែរ លោកវរសេនីយ៍ ក៏បានប្រគល់អំណោយ ជាគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាចំនួន ៣,០០០,០០០ រៀល ផងដែរ។