ព្រះសីហនុ៖ នៅវេលាម៉ោង ១៤ និង ៣០នាទី ថ្ងៃសៅរ៍ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យ ចំនួន ០៣នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ដែលកម្លាំងចុះបង្រ្កាបបាន កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ សង្ស័យទាំងបីនាក់មាន៖ ឈ្មោះ សំ ភក្រ្តកញ្ញា ហៅនីតា ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនារីបំរើហាងខារ៉ាអូខេ មាស្រុកកំណើតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, ឈ្មោះ ចិន តុង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរចាក់ឌីសខារ៉ាអូខេ មានស្រុកកំណើតនៅភូមិនិគុម្គក្នុង ឃុំជ្រោយស្តៅស្រុកថ្មគោល ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ និងឈ្មោះ ផន យ៉ា ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ហាងខារ៉ាអូខេ (រ៉ូហ្សាមហាលាភ) មានស្រុកកំណើត ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បច្នុប្បន្ននៅភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ រួមទាំងដកហូតបានវត្ថុតាងមាន៖ ម្សៅសថ្លាចំនួន ០៤កញ្ចប់ ទំងន់ ០,៧៩ក្រាម, ទូរស័ព្ទចំនួន ០២គ្រឿង, ដបជក់ចំនួន ០២ និងដែកកេះចំនួន ០៤។
អាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ០៣នាក់ទៅតុលាការ
- Post author:Sery Vutha
- Post published:September 2, 2018
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប