ព្រៃវែង៖ ដោយទទួលបានបទបញ្ជាពីលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង នៅវេលាម៉ោង ១៩ និង ៣០នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ កម្លាំងជំនាញមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រៃវែង បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុចភូមិ៦ សង្កាត់កំពុងលាវ ក្រុង/ខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ឈ្មោះ សំ ទូច ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិ៥ សង្កាត់កំពង់លាវ ក្រុង/ខេត្តព្រៃវែង និងឈ្មោះ ជឹម ពុទ្ធា ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិ៥ សង្កាត់កំពង់លាវ ក្រុង/ខេត្តព្រៃវែង រួមទាំងដកហូតបានវត្ថុតាង ម្សៅក្រាមពណ៌ស ០១កញ្ចប់, ទូរស័ព្ទចំនួន ០៣គ្រឿង និងម៉ូតូ ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី។