You are currently viewing ឧត្តមសេនីយ៍ត្រី សោម សាម៉ុន អញ្ជើញចូលរួមបុណ្យសព ឪពុក លោកអនុសេនីយ៍ត្រី កែវ ថន

ឧត្តមសេនីយ៍ត្រី សោម សាម៉ុន អញ្ជើញចូលរួមបុណ្យសព ឪពុក លោកអនុសេនីយ៍ត្រី កែវ ថន

កំពង់ស្ពឺ៖ ដោយមានការយកចិត្តទុកដាក់ និងអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នារសៀលថ្ងៃអាទិត្យ ៧រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមការងារកងរាជអាវុធហត្ថខេត្ត ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សោម សាម៉ុន មេបញ្ជាការរង បាននាំយកថវិកាមូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចំនួន ៣,១៧៧,០០០រៀល ប្រគល់ជូនលោកអនុសេនីយ៍ត្រី កែវ ថន ជំនួយការ ការិយាល័យសម្ភារៈបច្ចេកទេស ដើម្បីចូលរួមក្នុងពិធីបុណ្យសពឪពុកបង្កើត លោកអនុសេនីយ៍ត្រី ដែលស្ថិតនៅភូមិត្រពាំងស្មាច់ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។