ព្រៃវែង៖ ក្រោមបញ្ជាផ្ទាល់របស់ លោកឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រៃវែង និងមានការសំរបសំរួលពីលោក មាស សុភក្តិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅម៉ោង១៤ និង ៣០នាទីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាភ្នំ ដឹកនាំដោយលោកវរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុចភូមិធាយ ឃុំធាយ ស្រុកបាភ្នុំ ខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ឈ្មោះ យ៉ែម ប៉ាវ ឡុង ហៅពែក ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិកំពង់ស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង និងឈ្មោះ ឌិន វ៉ាន់ធី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ ជាងជួសជុលទូរស័ព្ទ និងលក់ទូរស័ព្ទ នៅចំណុចភូមិកំពង់ស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សចំនួន ០៦កញ្ចប់, ទូរស័ព្ទចំនួន ៤គ្រឿង, កាំភ្លើងកែច្នៃចំនួន ៣ដើម, កាំបិតចុងស្រួចចំនួន ០៣ដើម រួមនិងសម្ភារសម្រាប់វេចខ្ចប់ និងសេពគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កំពុងបន្តនីតិវិធី ។
