You are currently viewing ឧត្តមសេនីយ៍ទោ នាង សុជីវី បានដឹកនាំក្រុមការងារចុះ ត្រួតពិនិត្យចំនួន ទ័ព-កូន កងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ទោ នាង សុជីវី បានដឹកនាំក្រុមការងារចុះ ត្រួតពិនិត្យចំនួន ទ័ព-កូន កងរាជអាវុធហត្ថ

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញាវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារត្រួតពិនិត្យ បានដឹកនាំក្រុមការងារចុះ ត្រួតពិនិត្យចំនួន ទ័ព-កូន កងរាជអាវុធហត្ថ នៅស្នងការដ្ឋានយុត្តិធម៌ និងវរៈកងអន្តរាគមន៍កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោកវរសេនីយ៍ឯក ខឹម ពេជ្រ មេបញ្ជាការវរកងអន្តរាគមន៍កងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោកវរសេនីយ៍ឯក ហាន វុទ្ធី នាយការិយាល័យបុគ្គលិក និងក្រុមការងារជំនាញ, ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។