រតនគិរី៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរីព្រឹកថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំជួរមេបញ្ជាការ និងដាក់នូវបទបញ្ជា ដែលពាក់ព័ន្ធនឹងការងារជំនាញ ក្នុងនោះមានជំនាញការងារកសាងកម្លាំង ស្រាវជ្រាវយុត្តិធម៌ សន្តិសុខ ភស្ភុភារ សម្ភារៈបច្ចេកទេស និងជំរុញលើការងារជំនាញ ពិសេសការងារគ្រប់គ្រងចំនួនទ័ព និងមធ្យោបាយសម្ភារៈ ព្រមទាំងធ្វើការត្រួតពិនិត្យរថយន្តប្រើប្រាស់ស្លាកលេខ ខ.ម និងការប្រើប្រាស់អាវុធគ្រាប់គ្រប់ប្រភេទ រួមជាមួយឯកសណ្ឋានដោយគ្មានច្បាប់អនុញ្ញាតជាដើម។
ឧត្តមសេនីយ៍ត្រី គឹម រស្មី ដឹកនាំប្រជុំជួរមេបញ្ជាការ និងដាក់ចេញនូវបទបញ្ជា ដែលពាក់ព័ន្ធនឹងការងារជំនាញ
- Post author:Sery Vutha
- Post published:September 3, 2018
- Post category:បញ្ជាដឹកនាំ / បទបញ្ជា / ផែនការណែនាំ