រតនគិរី៖ ថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរកែវ លោកវរសេនីយ៍ត្រី កាន់ ធីរ័ត្ន មេបញ្ជាការកងរាជអាវុធហត្ថស្រុក បានដឹកនាំកម្លាំងចុះបង្ក្រាបក្រុមក្មេងទំនើងមួយក្រុម ស្ថិតក្នុងភូមិចែត្រ ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី ដោយឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន ០៤នាក់ ដែលតែងតែបង្កភាពរញ៉េរញ៉ៃ និងអសន្តិសុខក្នុងមូលដ្ឋាន។
បច្ចុប្បន្នក្រុមក្មេងទំនើងខាងលើ ត្រូវបានលោកមេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានស្រុកធ្វើការអប់រំឱ្យវិលទៅលំនៅដ្ឋានវិញ។
