You are currently viewing ឧត្តមសេនីយ៍ទោ នាង សុជីវី បានដឹកនាំក្រុមការងារត្រួតពិនិត្យចំនួន ទ័ព-កូន កងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ទោ នាង សុជីវី បានដឹកនាំក្រុមការងារត្រួតពិនិត្យចំនួន ទ័ព-កូន កងរាជអាវុធហត្ថ

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញាវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារត្រួតពិនិត្យ បានដឹកនាំក្រុមការងារ ត្រួតពិនិត្យចំនួន ទ័ព-កូន កងរាជអាវុធហត្ថ នៅស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ, វរសេនាតូចអាវុធហត្ថចល័ត និងកងអនុសេនាធំចល័តទី២២ ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ស្នងការរង, នាយការិយាល័យ និងក្រុមការងារជំនាញ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។