ពោធិ៍សាត់៖ នៅវេលាម៉ោង ០០ និង ៣០នាទី ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ត្រី សំ ថា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ូ សុផារ៉ា ប្រធានក្រុមបង្ក្រាបបទល្មើសធនធានធម្មជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះបង្ក្រាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើលើផ្លូវជាតិលេខ៥ ចំណុចភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ដោយឃាត់រថយន្ត ០១គ្រឿង ម៉ាក LEXUSLX៤៥០ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ ២C ០៣៨២ ដឹកឈើគ្រញូងចំនួន ២,៣៩៦កំណាត់ ទម្ងន់ ១,៤០០គីឡូក្រាម ស្មើនឹង ១,១៦៦ម៉ែត្រីគុណ ចំណែកអ្នកបើករថយន្ត បានចុះរត់គេចខ្លួន។
បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តពោធិ៍សាត់ ចាត់ការបន្តតាមនីតិវិធី។