តាកែវ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានអញ្ជើញចុះចែកអំណោយដល់ប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន ៣០០គ្រួសារ ដែររងគ្រោះដោយសារទឹកជំនន់ រស់នៅក្នុងភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ អំណោយជាគ្រឿងឧបភោគបរិភោគរួមមាន អង្ករ, មី, ត្រីខ, ស្កសរ និងប្រេងឆា។
