កំពង់ចាម៖ អនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៦១១៤ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ចេញដោយលោក គឹម លុយ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាម ពីបទជួញដូរសារធាតុញៀន នៅវេលាម៉ោង១០ និង៤០នាទី ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិទី៤ សង្កាត់វាលវង់ ក្រុង/ខេត្កកំពង់ចាម កម្លាំងមន្ទីរយុត្តិធម៌បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ គល់ ទូច ភេទស្រី អាយុ ៥០ឆ្នាំ រស់នៅភូមិព្រែកសង្កែកើត ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
បច្ចុប្បន្នជនសង្ស័យ កំពុងចាត់ការតាមនីតិវិធី បញ្ជូនទៅតុលាការ។