You are currently viewing បញ្ជូនជនសង្ស័យចំនួន ០២នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុ

បញ្ជូនជនសង្ស័យចំនួន ០២នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុ

ព្រះសីហនុ៖ នៅវេលាម៉ោង ១០ និង០០នាទី ថ្ងៃសុក្រ ទី០៧ ខែកញ្ញា ឆ្នាំ២០១៨ ការិយាល័យបទល្មើសគ្រឿងញៀន បានបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀន ដែលបង្រ្កាបបានកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិសំរ៉ុងក្រោម ឃុំសំរ៉ុង ស្រុកព្រៃនប់ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់មាន៖ ឈ្មោះ ហៀង ស៊ីប៉ាង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងឈ្មោះ ទិន សុម៉ាលី ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រួមទាំងវត្ថុតាងម្សៅសថ្លា ០១កញ្ចប់ ទម្ងន់ ០,០៤ ក្រាម, ដបជក់ ០២ និងទូរស័ព្ទ ០១គ្រឿង។