You are currently viewing តំណាងលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន នាំយកថវិកាប្រគល់នាយអាវុធហត្ថ ដែលកំពុងសម្រាកព្យាបាលជំងឺ

តំណាងលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន នាំយកថវិកាប្រគល់នាយអាវុធហត្ថ ដែលកំពុងសម្រាកព្យាបាលជំងឺ

ព្រៃវែង៖ ព្រឹកថ្ងៃសុក្រ ១២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ចេង ម៉ាច មេបញ្ជាការរង ទទួលការងារកសាងកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង និងសហការី តំណាងលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកថវិកាចំនួន ២,០០០,០០០ រៀល រួមទាំងទឹកដោះគោឆៅ ០៤ឡូ, ទឹកបរិសុទ្ធ ០២កេស ប្រគល់ជូនលោកវរសេនីយ៍ត្រី សុខ វិសាល នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រៃវែង ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ១៧៩ (មន្ទីរពេទ្យព្រះកេតុមាលា) រាជធានីភ្នំពេញ ដែលថវិកាទាំងនេះ ជាថវិកាផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន និងលោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តព្រៃវែង ដើម្បីចូលរួមចែករំលែកការខ្វះខាត និងជួបការលំបាករបស់មន្ត្រីក្រោមឱវាទ។