ពោធិ៍សាត់៖ នៅវេលាម៉ោង ០៣ និង ៣០នាទី ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ូ សុផារ៉ា ប្រធានក្រុមបង្ក្រាបបទល្មើសធនធានធម្មជាតិកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះបង្ក្រាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើ នៅចំណុចភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ដោយឃាត់បានគោយន្តកន្ត្រៃចំនួន ១៤គ្រឿង ដែលដឹកឈើអាររួចប្រភេទ(ផ្ចិក) ៥៣កំណាត់ ស្មើនិង ៩.៦៣០ម៉ែត្រីគុណ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ១៤នាក់។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃឈើស្រុកភ្នំក្រវាញ ចាត់ការតាមនីតិវិធី។