ស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានប្រារព្ធពិធីសំណេះសំណាយជាមួយនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថខេត្តស្វាយរៀង ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងមានការចូលរួមពីសំណាក់លោក លោកស្រី វរសេនីយ៍ នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថខេត្ត ព្រមទាំងលោក លោកស្រីគ្រួសារអាវុធហត្ថពលី មរណៈ និងអាវុធហត្ថចូលនិវត្តន៍ជាច្រើនរូបផងដែរ។ ក្នុងឱកាសនោះដែរ លោក មេបញ្ជាការបានចែកអំណោយជូនដល់គ្រួសារអាវុធហត្ថពលី មរណៈ អាវុធហត្ថចូលនិវត្តន៍ និងគ្រួសារអាវុធហត្ថជួបការលំបាកចំនួន៥៣នាក់ក្នុងម្នាក់ៗទទូលបានអង្ក២២kg មីម៉ាម៉ា១កេះ ស្កសរ១kg ប៊ីចេង១kg និងថវិការ៥០០០០រៀល និងជូននាយ នាយរងអាវុធហត្ថសរុបទាំងអស់១៩២នាក់ ដែលក្នុងម្នាក់ៗទទូលបានចំនួន៥០០០០រៀល។ បានចុះសួរសុខទុក្ខអាវុធហត្ថមានជម្ងឺដោយគ្រោះថ្នាក់ចរាចរណ៍១នាក់នៅស្រុករមាសហែកឧបត្ថម្ភជូនអង្ករ៤បាវស្មើនិង៨៨kgស្កស២kg ប៊ីចេង២kg មី២កេះ ទឹកត្រី១យូ ទឹកស៊ីអីវ១យូ ទឹកដោះគោឆៅ២យូ ត្រីខកំប៉ុង២យូ និងថវិការចំនួន១០០០០០០រៀល។

ឧត្តមសេនីយ៍ សែ វុទ្ធី សំណេះសំណាលនិងចែកអំណោយក្នុងឱកាសចូលឆ្នាំថ្មី
You Might Also Like

ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ អញ្ជើញសំណេះសំណាលយោធិនសោធននិវត្តន៍ក្នុងឱកាសឆ្នាំ

ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញចែកអាវភ្លៀងដែលជាអំណោយរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត!

ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី អញ្ជើញបើកចែកអាវរងារជូនដល់បុគ្គលិកមជ្ឈមណ្ឌល

ឧត្ដមសេនីយ៍ទោ ជា អេងយ៉ុង អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទ

ជនរងគ្រោះដើរជាន់អន្ទាក់ឆក់សត្វព្រៃដែលជនមិនស្គាល់មុខដាក់ បានទទួលអំណោយពីមន្ត្រីអាវុធហត្ថ
