ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញាវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារត្រួតពិនិត្យ បានដឹកនាំក្រុមការងារ ត្រួតពិនិត្យចំនួន ទ័ព-កូន កងរាជអាវុធហត្ថ នៅកងអនុសេនាធំចល័តទី២៦, វរសេនាតូចរថពាសដែក, វរសេនាតូចជំនួយមនុស្សធម៌សង្គ្រោះគ្រោះមហន្តរាយ និងអង្គភាពជំនួយនិតីវិធី។ ពីធីនេះមានការអញ្ជើញចូលរួមពីសំណាក់នាយការិយាល័យ និងក្រុមការងារជំនាញ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។