You are currently viewing តំណាងលោកវរសេនីយ៍ឯក ខឹម ពេជ្រ នាំយកមូលនិធិកងអន្តរាគមន៍ កងរាជអាវុធហត្ថចូលរួមពិធីបុណ្យសព

តំណាងលោកវរសេនីយ៍ឯក ខឹម ពេជ្រ នាំយកមូលនិធិកងអន្តរាគមន៍ កងរាជអាវុធហត្ថចូលរួមពិធីបុណ្យសព

កំពត៖ កងអន្តរាគមន៍ កងរាជអាវុធហត្ថ ក្រោមការណែនាំក្រើនរំលឹកជាប្រចាំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ លោកវរសេនីយ៍ទោ សុខ សុផាត មេបញ្ជាការរងកងអន្តរាគមន៍ កងរាជអាវុធហត្ថ តំណាងលោកវរសេនីយ៍ឯក ខឹម ពេជ្រ មេបញ្ជាការកងអន្តរាគមន៍ កងរាជអាវុធហត្ថ បាននាំយកមូលនិធិកងអន្តរាគមន៍ កងរាជអាវុធហត្ថ ចំនួន២,០០០,០០០៛ (ពីរលានរៀលគត់)ទៅចូលរួមពិធីបុណ្យសពលោក ស៊ាង សុភ័ណ ដែលត្រូវជាឪពុក លោកនាយចំណង់ ស៊ាង សុភី នាយទាហាន បំរើការងារ ក្នុងកងអន្តរាគមន៍ កងរាជអាវុធហត្ថ បានទទួលមរណភាពនៅ ភូមិត្រពាំងកញ្ឆែត ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត និងបានពាំនាំ នូវការផ្ដាំផ្ញើចូលរួមរំលែកទុក្ខពីលោកមេបញ្ជាការ ជូនដល់គ្រូសារសពផងដែរ ទាំងនេះសបញ្ជាក់ឲ្យឃើញពីទឹកចិត្ត នឹងការស្រលាញ់ របស់លោកមេបញ្ជាការ ដែលមានចំពោះមន្ត្រីក្រោមឱវាទ ក្នុងការចូលរួមរំលែកទុក្ខលំបាកគ្នាទៅវិញទៅមក ។ លោក នាយចំណង់ ស៊ាង សុភី នឹងក្រុមគ្រួសារ បានថ្លែងអំណរអគុណ ចំពោះទឹកចិត្ត អាណិតស្រលាញ់ និងការលះបង់ របស់លោកមេបញ្ជាការ និងសូមឲ្យលោកមេបញ្ជាការ ព្រមទាំងក្រុមគ្រួសារ ជួបតែសេចក្ដីសុខ សេចក្ដីចំរើន ទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ ៕