You are currently viewing ឧត្តមសេនីយ៍ត្រី គឹម រស្មី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមហាគ្រួសារអាវុធហត្ថ ប្រគល់ជូននាយទាហានចំនួនពីររូបកំពុងសម្រាកព្យាបាលជំងឺ

ឧត្តមសេនីយ៍ត្រី គឹម រស្មី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមហាគ្រួសារអាវុធហត្ថ ប្រគល់ជូននាយទាហានចំនួនពីររូបកំពុងសម្រាកព្យាបាលជំងឺ

រតនគិរី៖ ថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមហាគ្រួសារអាវុធហត្ថ ទៅប្រគល់ជូននាយទាហានចំនួនពីររូប ដែលបានចេញពីមន្ទីរពេទ្យ មកសម្រាកព្យាបាលនៅលំនៅដ្ឋាន មានលោកវរសេនីយ៍ទោ ហុង ស៊ាងហួរ ប្រធានមន្ទីរប្រភពកម្លាំង ទទួលបានថវិកាចំនួន ៣.៤៣០.០០០រៀល និងលោកអនុសេនីយ៍ឯក កង សំរិទ្ធិស័ក នាយការិយាល័យប្រឆាំងបទល្មើសយោធានៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ទទួលបានថវិកាចំនួន ៣.២៤០.០០០រៀល។