You are currently viewing ឧត្តមសេនីយ៍ត្រី នុត នន្ទ ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី នុត នន្ទ ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ

ស្វាយរៀង៖ នៅរសៀលថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានធ្វើពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ក្រោមអធិតីភាព លោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយរងសេនាធិការដ្ឋាន លោកប្រធានមន្ទីរ លោក លោកស្រីអនុប្រធានមន្ទីរ លោក លោកស្រីនាយការិយាល័យ លោកមេបញ្ជាការ រងមូលដ្ឋានក្រុង ស្រុកទាំង៨ ។
លោកឧត្ដមសេនីយ៍ត្រី នុត នន្ទ បានមានប្រសាសន៍ ដាក់ទិសដៅបន្តយកចិត្តទុកដាក់ក្តាប់ព័ត៌មាន ពិសេសអ្នកទើបនិងចេញពីពន្ធនាគាថ្មីៗ, ដែលព្រះមហាក្សត្រលើកលែងទោស រួចរាយការណ៍ជូនឯកឧត្តមមេបញ្ជាការជាបន្ទាន់, បន្តការងារបង្ការ បង្រ្កាបមុខសញ្ញាផ្សេងៗ, ការងារកសាងកម្លាំង និងការងារហ្វឹកហ្វឺន បន្តការងារបង្ករបង្កើតផលចិញ្ចឹមទ័ព, ត្រៀម ការងារជួយសង្គ្រោះប្រជាពលរដ្ឋមានគ្រោះមហន្តរាយដោយទឹកជំនាន់, ពង្រឹងការងារគោពវិន័យ និងសាមគ្គីភាពឯកភាព ផ្ទៃក្នុងផងដែរ។