កំពង់ចាម៖ នៅវេលាម៉ោង ១៥ និង ៣០នាទី ថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃខេត្តកំពង់ចាម កម្លាំងជំនាញមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាធាយ និងស្រុកជើងព្រៃ បានចុះបង្រ្កាបករណីជួញដូរ គ្រឿងញ្ញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ឈ្មោះ ហ៊ុយ ហាវ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិតាំងក្រាំង ឃុំល្វា ស្រុកបាធាយ ខេត្តកំពង់ចាម និងឈ្មោះ ជុំ សីហា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិតាស ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ កម្លាំងបានដកវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា ចំនួន ១១កញ្ចប់ (ធំ០១កញ្ចប់) ទំម្ងន់ ៣,៣៧ក្រាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងមន្ត្រីជំនាញកងរាជអាវុធហត្ថកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ។