សៀមរាប៖ ថ្ងៃអង្គារ ២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ លោកវរសេនីយ៍ទោ ស៊ូ កណ្ឋារដ្ឋ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាប តំណាងលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តសៀមរាប បានអញ្ជើញចុះសួរសុខទុក្ខ លោកនាយចំណង់ នឿន ចំណាប់ ដែលបានគ្រោះថ្នាក់ចរាចរ នឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រះកេតុមាលា ព្រមទាំងបាននាំយកថវិកាមហាគ្រួសារអាវុធហត្ថចំនួន ៦,៤៩០,០០០រៀល ទៅប្រគល់ជូនផងដែរ ។
