You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធី​បើកវគ្គបំប៉ន​នាយទាហាន កងរាជអាវុធហត្ថថ្នាក់​ឧត្តមសេនីយ៍

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធី​បើកវគ្គបំប៉ន​នាយទាហាន កងរាជអាវុធហត្ថថ្នាក់​ឧត្តមសេនីយ៍

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននឹងកំពុងប្រារព្ធពិធី​បើកវគ្គបំប៉ន​នាយទាហាន កងរាជអាវុធហត្ថថ្នាក់ឧត្តមសេនីយ៍ ឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង​នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការរង ឧត្តមសេនីយ៍ ស្នងការ នាយកសាលា នាយអាវុធហត្ថថ្នាក់ឧត្តមសេនីយ៍​ដែល​ជាសិក្ខាកាម​ជាច្រើន​រូបផងដែរ។ យោងតាមផែនការរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស លេខៈ១២\២០១៦ ផក. ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ មានសិក្ខាកាមចំនួន២៩រូប មកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថផ្ទៃប្រទេស ១៣រូប សាលាកំបូល ២រូប មជ្ឈមណ្ឌលភ្នំជុំរាយ ២រូប និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្ត ១២រូប។ កម្មវិធីរៀនសូត្រសម្រាប់វគ្គនេះមានរយៈសរុបចំនួន១០១ថ្ងៃស្មើនឹង៦០៦ម៉ោង ដោយចាប់ផ្តើមពីថ្ងៃទី១៩ ខែមេសាា ឆ្នាំ២០១៦ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦។

IMG_9557

IMG_9560

IMG_9562

IMG_9565

IMG_9566

IMG_9573

IMG_9568

IMG_9574

IMG_9575

IMG_9567