កំពង់ស្ពឺ៖ រសៀលថ្ងៃពុធ ៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមការងារកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សោម សាម៉ុន មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បាននាំយកថវិកាមូលនិធិគ្រួសារកងរាជអាវុធហត្ថចំនួន ១,៨៦៦,០០០រៀល ប្រគល់ជូនលោកអនុសេនីយ៍ឯក សំ ចំរើន នាយការិយាល័យគីមីសាស្ត្រ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្កកំពង់ស្ពឺ សម្រាប់ដោះស្រាយការខ្វះខាតក្នុងពិធីបុណ្យសពប្អូនប្រុសបង្កើតដែលទទួលមរណភាពកាលពីពេលកន្លងទៅ។
ថវិកាមូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រូវបានប្រគល់ជូនលោកអនុសេនីយ៍ឯក សំ ចំរើន
- Post author:Sery Vutha
- Post published:September 12, 2018
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / គោលនយោបាយ