ក្រចេះ៖ នៅវេលាម៉ោង ១៦ និង ៤៥នាទី ថ្ងៃទី១២ ខែ០៩ ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី ផាត សុភ័ក្រ្តវាសនា មេបញ្ជាការមូលដ្ឋានក្រុងក្រចេះ សហការជាមួយកម្លាំង កងរាជងាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ត្រី ទេព ធីណាល់ ប្រធានស្តីទី មន្ទីរយុត្តិធម៌ និងដោយមានការសម្របសម្រួលពីលោក ជា សុភ័ក្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តក្រចេះ កម្លាំងបានចុះបង្ក្រាប ករណីចែកចាយនូវសារធាតុញៀននៅចំណុច ភូមិការប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដោយឃាត់ជនសង្ស័យបានចំនួន០៧នាក់៖
១-ឈ្មោះ ប៉ាវ សុម៉ាលីន ភេទប្រុស អាយុ ២៥ ឆ្នាំរស់នៅភូមិការប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។
២-ឈ្មោះ ម៉ី រីណា ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅភូមិការប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
៣-ឈ្មោះ ហេង សុខណា ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិផ្សារវែង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
៤-ឈ្មោះ សំ ពុទ្ធរិទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិការប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះខេត្តក្រចេះ។
៥-ឈ្មោះ សុខ តុលា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិកន្រ្ទីង សង្កាត់អូរឬស្សី ក្រុងក្រចេះខេត្តក្រចេះ។
៦-ឈ្មោះ ស៊ីម ណាលិ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិការប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
៧-ឈ្មោះ អិន កឺ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិការប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះខេត្តក្រចេះ។
វត្ថុតាងចាប់យករួមមាន៖
១-ម្សៅក្រាមពណ៌ស (ម៉ាទឹកកក) សង្ស័យជាសារធាតុញៀនចំនួន ០៥កញ្ចប់ (ធំ០២តូច០៣)ទំងន់១៨៦,៨៧ក្រាម។
២–ម៉ូតូចំនួន ០៣គ្រឿង
៣ -កាំភ្លើងកែច្នៃចំនួន០២ដើម
៤-ដែកចំនួន០៣
៥-សំភារៈប្រើប្រាស់(ជក់)មួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកំពុងបន្តនីតិវិធី ។