You are currently viewing ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ពាក់ព័ន្ធករណីគ្រឿង

ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ពាក់ព័ន្ធករណីគ្រឿង

ព្រៃវែង៖ ដោយមានការសម្របសម្រួលពីលោក មាស សុភក្តិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង នៅវេលាម៉ោង ១៥ និង ៣០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រៃវែង ដឹកនាំដោយលោក វរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ បានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀន នៅចំណុចភូមិលេខ ០៦ សង្កាត់កំលាំងលាវ ក្រុង/ខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់មាន៖ ១. ឈ្មោះ សួន បញ្ញា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ចាប់ហួយ រស់នៅភូមិលេខ០៦ សង្កាត់កំពង់លាវ ក្រុង/ខេត្តព្រៃវែង, ២. ឈ្មោះ លី សុវណ្ណរាជ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរជាងឡាន រស់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី
ភ្នំពេញ, ៣. ឈ្មោះ សៀ វ៉ានស៊ីន ប្រុស ១៧ ឆ្នាំ មុខរបរជាងថតរូប រស់នៅភូមិលេខ០៤ សង្កាត់កំពង់លាវ ក្រុង/ខេត្តព្រៃវែង និងឈ្មោះ ភិន សុខសាន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរជាងថតរូប រស់នៅភូមិលេខ០៨ សង្កាត់កំពង់លាវ ក្រុង/ខេត្តព្រៃវែង រួមទាំងដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សចំនួន ០៨កញ្ចប់តូច ទម្ងន់ ៣,៧៨ក្រាម (ទាំងសំបកថង់), ទូរស័ព្ទចំនួន ០៥គ្រឿង, ជញ្ជើងថ្លឹងថ្នាំ ០១គ្រឿង, ទុយោសំរាប់រំលែកថ្នាំ ០២, ឧបករណ៍ជក់ ០២សម្រាប់, ដែកកេះចំនួន ១១ និងកន្រ្តៃចំនួន ០២។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ។