You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្លាស់ប្តូរមុខងារ នាយទាហ៊ានជាន់ខ្ពស់ នៃកងរាជអាវុធហត្ថ

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្លាស់ប្តូរមុខងារ នាយទាហ៊ានជាន់ខ្ពស់ នៃកងរាជអាវុធហត្ថ

ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ០៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្លាស់ប្តូរមុខងារ នាយទាហ៊ានជាន់ខ្ពស់ នៃកងរាជអាវុធហត្ថ ។ ពិធីនេះបានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ស្នងការ ស្នងការរង នាយកសាលា នាយការិយាល័យ និងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។