បន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំឆ្លងពង្រាងរបាយការណ៍ស្តីពីការអនុវត្តន៍តួនាទី-ភារកិច្ចរយៈពេល ០៩ខែ និងលើកទិសដៅការងារត្រីមាសទី៤ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលមានសមាសភាពចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការនិងបណ្តាមន្ទីរ ការិយាល័យ មូលដ្ឋានក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងនាយទាហាន-នាយទាហានរងនៃកងរាជអាវុធហត្ថ ចំនួន ៩៨នាក់ ។ ក្នុងពិធីនេះផងដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានធ្វើការផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗជូនអង្គប្រជុំ និងលើកសរសើរដល់កម្លាំងអាវុធហត្ថទាំងអស់ ដែលបំពេញតួនាទី-ភារកិច្ចបានល្អកន្លងមក ។ ជាកិច្ចបញ្ចប់នៃអង្គប្រជុំ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានណែនាំដល់អាវុធហត្ថគ្រប់លំដាប់ថ្នាក់ ត្រូវគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់កងរាជអាវុធហត្ថ ក៏ដូចជាលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទឱ្យបានដាច់ខាត ត្រូវគោរពច្បាប់ចរាចរក្រោមពាក្យស្លោក (គោរពច្បាប់ចរាចរ គឺរក្សាជីវិតរបស់អ្នក) និងការងារកសាងអង្គភាពឱ្យបានសមស្របទៅតាមគោលការណ៍ រួមមាន៖ កន្លែងធ្វើការងារសមរម្យ បន្ទប់រក្សាទុកឯកសារ បន្ទប់ស្នាក់នៅ ហូបចុក បន្ទប់ ឬឃ្លាំងសម្រាប់គ្រប់គ្រងអាវុធ-គ្រាប់ និងបន្ទប់ប្រចាំការនៅគ្រប់ទីស្នាក់ការ និងមូលដ្ឋានស្រុក/ក្រុងទាំងអស់ផងដែរ ។
ឧត្តមសេនីយ៍ត្រី បោន ប៊ិន បើកកិច្ចប្រជុំឆ្លងពង្រាងរបាយការណ៍ស្តីពីការអនុវត្តន៍តួនាទី-ភារកិច្ចរយៈពេល ០៩ខែ
- Post author:Sery Vutha
- Post published:September 14, 2018
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ