ស្វាយរៀង៖ ព្រឹកថ្ងៃអាទិត្យ ៧កើតខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅខេត្តស្វាយរៀង រៀបចំពិធីបុណ្យសពលោកឧត្តមសេនីយ៍ត្រី ផាន រតនា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង រយៈពេល៣យប់៣ថ្ងៃ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ២១ និង ២៥នាទី ស្ថិតនៅភូមិមេភ្លើងសង្កាត់ស្វាយរៀងក្រុង/ខេត្តស្វាយរៀង ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក គឹម វណ្ណា តំណាងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកា ចូលបុណ្យចំនួន ២៧.៤៦០.០០០រៀល