កណ្តាល៖ ព្រឹកថ្ងៃសៅរ៍ ០៦កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្តកណ្តាល អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកឧត្តមសេនីយ៍ត្រី ផាន រតនា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ដោយរោគាពាធ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍មេបញ្ជាការ ក៏បាននាំយកថវិការបស់កងរាជអាវុធហត្ថមួយចំនួន ប្រគល់ជូនដល់គ្រួសារសព ដែលស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀងក្រុង/ខេត្តស្វាយរៀង។