You are currently viewing តំណាងលោកឧត្តមសេនីយ៍ត្រី គឹម រស្មី ទទួលជួបគណៈប្រតិភូវៀតណាម

តំណាងលោកឧត្តមសេនីយ៍ត្រី គឹម រស្មី ទទួលជួបគណៈប្រតិភូវៀតណាម

រតនគិរី៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ថ្ងៃអាទិត្យ ៧កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៦ ខែកញ្ញា ,ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការស្តីទី តំណាងលោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ព្រមទាំងលោកមេបញ្ជាការ មេបញ្ជាការរង នាយការិយាល័យ ប្រធានមន្ទីរ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង/ស្រុក និងប្រធានស្នាក់ការជាច្រើនរូប បានអញ្ជើញស្វាគមន៍ទទួលគណ:ប្រតិភូវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក ជីង ក្វាងឌីង អនុប្រធានអង្គទ័ពទី២ នៃកងទ័ពប្រជាជនវៀតណាម ដែលបានចូលជួបសំដែងការគួរសម និង សំណេះសំណាលជាមួយនាយទាហាន នាយទាហានរងកងរាជអាវុធហត្ថ។