ព្រះសីហនុ៖ ព្រឹកថ្ងៃចន្ទ ០៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានរៀបចំពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងមានការចូលរួមពីសំណាក់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថជាច្រើនរូបទៀត។
ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ត្រី បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ប្រគល់ជូនលោកវរសេនីយ៍ត្រី ទិត្យ ប៉ែនវឌ្ឍនា នាយការិយាល័យស្រាវជាវបទល្មើសឧក្រិដ្ឋ (កូនឈឺធ្ងន់) ចំនួន ១.៤៦០.០០០រៀល និងចុងភៅអង្គភាព (ដួលបាក់ដៃ) ចំនួន ៣.០៣៥.០០០រៀលផងដែរ។