ព្រះវិហារ៖ ព្រឹកថ្ងៃចន្ទ ៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកថវិកា រួមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួន ទៅចែកជូនចាស់ជរា និងគ្រួសារក្រីក្រចំនួន ០៣គ្រួសាររួមមាន៖ ១.ឈ្មោះ ចាន់ សុភ័ណ្ឌ ភេទស្រី អាយុ ៤៩ឆ្នាំ រស់នៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ, ២.ឈ្មោះ ឈិន រើន ភេទស្រី អាយុ ៧៣ឆ្នាំ រស់នៅភូមិប៉ាលហាល សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ និង៣.ឈ្មោះ ឆន ឆែម ភេទប្រុស អាយុ ៩៣ឆ្នាំ រស់នៅភូមិប៉ាលហាល សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ដោយក្នុង០១គ្រួសារៗ ទទួលបានថវិកាចំនួន ១០០.០០០រៀល, អង្ករ ៥០គីឡូ, ទឹកសុទ្ធ០១កេស, មី០១កេស, នំ ០១ធុង, ទឹកផ្លែឈើ ០១កេស, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ, ប៊ីចេង០១គីឡូ, ខ្ទឹមសរ ០១គីឡូ, អំបិល០១គីឡូ, ស្ករស ០១គីឡូ និងប្រេងកូឡាចំនួន ០២ដបផងដែរ។
គ្រួសារក្រីក្រ និងចាស់ជរាចំនួន ០៣គ្រួសារ ទទួលអំណោយពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ
- Post author:Sery Vutha
- Post published:September 18, 2018
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / គោលនយោបាយ / ចូលរួមការងារសង្គម