កណ្តាល៖ ដោយមានការចង្អុលបង្ហាញ និងទទួលបានការណែនាំពីលោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ថ្ងៃចន្ទ ០៨កេីត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកលេីកដែក ដឹកនាំដោយលោកវរសេនីយ៍ត្រី សេង រីណូ មេបញ្ជាការស្ដីទី បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនមាន៖ ទឹកត្រី, ទឹកសីុអីុវ, ត្រីខកំប៉ុង, ទឹកសុទ្ធ និងមី ទៅប្រគល់ជូនលោកយាយ ប៉េ សៅ អាយុ ៧០ឆ្នាំ ស្ថិតនៅភូមិអំពិលទឹក ឃំុកំពង់ភ្នំុ ស្រុកលេីកដែក ខេត្តកណ្តាល ដែលមានជីវភាពខ្វះខាត គ្មានទីពឹង និងផ្ទះត្រូវទឹកលិចផងដែរ។
