You are currently viewing កម្លាំងអាវុធហត្ថសហការបង្ក្រាបការឈួសឆាយយកដីរដ្ឋ

កម្លាំងអាវុធហត្ថសហការបង្ក្រាបការឈួសឆាយយកដីរដ្ឋ

ពោធិ៍សាត់៖ នៅវេលាម៉ោង ១០ និង ១៦នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង ដឹកនាំដោយលោកអនុសេនីយ៍ឯក មែន ឆិល មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងចម្រុះ បានចុះបង្ក្រាបបទល្មើសការកាប់ទន្ទ្រានព្រៃ យកដីជាកម្មសិទ្ធិ នៅចំណុចជើងភ្នំ ១០០៥ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ដោយរុះរើផ្ទះ ០៦ខ្នង, ដកដើមទុរេនចំនួន ២២១ដើម, ដើមមង្ឃុតចំនួន ០២ដើម, ដើមសាវម៉ាវ ០២ ដើម និងដើមដូង ០៤ដើម(ម្ចាស់គេចខ្លួន)។
បច្ចុប្បន្នវត្ថុតាង ត្រូវបានរក្សាទុកនៅកន្លែងកើតហេតុ។