ឧត្តរមានជ័យ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានរៀបចំពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងតួនាទីភារកិច្ចការងារកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង នាយសេនាធិការរង ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង /ស្រុក និងស្នាក់ការសន្តិសុខជាច្រើនរូបផងដែរ។ ពិធីនេះប្រព្រឹត្តទៅ នាថ្ងៃអង្គារ ០៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៨។
ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងតួនាទីភារកិច្ចការងារកងរាជអាវុធហត្ថ
- Post author:Sery Vutha
- Post published:September 18, 2018
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប