ប៉ៃលិន៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន នាព្រឹកថ្ងៃអង្គារ ០៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៨ បានរៀបចំពិធីផ្សព្វផ្សាយកំណែទម្រង់រចនាសម្ព័ន្ធថ្មី និងការងារអប់រំចិត្តសាស្រ្ត ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ និងនាយ នាយរងនៃកងរាជអាវុធហត្ថជាច្រើនរូបទៀត ។
ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង ផ្សព្វផ្សាយកំណែទម្រង់រចនាសម្ព័ន្ធថ្មី និងការងារអប់រំចិត្តសាស្រ្ត
- Post author:Sery Vutha
- Post published:September 18, 2018
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ