កំពង់ស្ពឺ៖ នៅវេលាម៉ោង ១០ និង ៣៥នាទី ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុច ភូមិថ្មី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធក្រុងច្បារមន បានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ជា សុភាព ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-សង្កាត់ខាងលើ រួមទាំងដកហូតបានវត្ថុតាងមាន៖ ថ្នាំម៉ាទឹកកចំនួន ២២កញ្ចប់ ទម្ងន់ ៥.៥៤ក្រាម, ម៉ូតូ ០២គ្រឿង, ទូរស័ព្ទ ០៣គ្រឿង, កាតA.T.M ០១, អត្តសញ្ញាណប័ណ្ណ ០២សន្លឹក, ដបសំរាប់ជក់ថ្នាំ០២ និងដែកកេះចំនួន ០២។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធី។
