You are currently viewing ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត ដឹកនាំកិច្ចប្រជុំពង្រឹងការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ និងផ្សព្វផ្សាយអនុសាសន៍របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា

ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត ដឹកនាំកិច្ចប្រជុំពង្រឹងការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ និងផ្សព្វផ្សាយអនុសាសន៍របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា

សៀមរាប៖ នាព្រឹកថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពង្រឹងការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ និងផ្សព្វផ្សាយអនុសាសន៍របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពីលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងកងអនុសេនាធំចល័តជាច្រើនរូបផងដែរ៕