You are currently viewing ឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន ជំរុញដល់មន្ត្រីកងរាជអាវុធហត្ថទាំងអស់ ត្រូវរក្សាស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តតួនាទី ភារកិច្ចការងារ

ឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន ជំរុញដល់មន្ត្រីកងរាជអាវុធហត្ថទាំងអស់ ត្រូវរក្សាស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តតួនាទី ភារកិច្ចការងារ

ក្រចេះ៖ ថ្ងៃអង្គារ ៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថប្រចាំខែកញ្ញា និងលើកទិសដៅការងារខែតុលា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយ នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក និងស្នាក់ការសន្តិសុខជាច្រើនរូប។
ក្នុងពិធីនេះ លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការ បានជំរុញដល់មន្ត្រីកងរាជអាវុធហត្ថទាំងអស់ ត្រូវរក្សាស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តតួនាទី ភាកិច្ច ពិសេសត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវរាល់បទបញ្ជារបស់ថ្នាក់លើ ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ សម្រាប់ដំណើរការរាជរដ្ឋាភិបាលកម្ពុជាថ្មី អាណត្តិទី៦ ឆ្នាំ២០១៨៕