កំពង់ធំ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ បានបេីកកិច្ចប្រជុំបែងចែកភារកិច្ចទទួលខុសត្រូវជួយមេបញ្ជាការ លេីការងារតាមផែនជំនាញនីមួយៗ។
ពិធីនេះប្រព្រឹត្តទៅ នារសៀលថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានស្រុក និងប្រធានស្នាក់ការសន្តិសុខផងដែរ៕