បន្ទាយមានជ័យ៖ ថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រជុំផ្សព្វផ្សាយប្រសាសន៍ទាំង១៩ចំណុច របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងពិធីប្រកាសផ្ទេរតំណែងនាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំុរាយ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីបណ្តាមន្ទីរ ការិយាល័យ មូលដ្ឋានក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងនាយ-នាយរងអាវុធហត្ថជាច្រើនរូប។
ខ្លឹមសារទាំង ១៩ចំណុចរួមមាន៖
១.ការងារចាត់តាំង
២.ការងារកសាងអង្គភាព
៣.ការងារអប់រំ ហ្វឹកហ្វឺន និងបណ្តុះបណ្តាល
៤.ការងារប្រតិបត្តិការ
៥.ការងារគ្រប់គ្រងត្រាសិទិ្ធ និងត្រាឈ្មោះរបស់មេបញ្ជាការ
៦.ការទទួលខុសត្រូវបោះពុម្ភ និងផលិតឯកសារ
៧.ការងារគ្រប់គ្រង និងចាត់ចែងលិខិតស្នាមចេញ-ចូល
៨.ការងាររៀបចំសណ្តាប់ធ្នាប់ផ្ទៃក្នុង
៩.ត្រួតពិនិត្យពេលវេលាធ្វើការងារ និងការគ្រងឯកសណ្ឋាន
១០.ការងារផ្គត់ផ្គង់ជីវភាព
១១.ការងារហិរញ្ញវត្ថុ
១២.ការងារប្រើប្រាស់ទឹកភ្លើង១៣.ការងារគ្រប់គ្រងអចលនទ្រព្យ
១៤.ការងារគ្រប់គ្រងមធ្យោបាយ សម្ភារ:បរិក្ខា
១៥.ការងារគ្រប់គ្រងអាវុធ គ្រាប់រំសេវ ១៦.ការងាររៀបចំខ្លឹមសារសុន្ទរកថាផ្សេងៗ
១៧.ការងារចាត់ចែងវត្ថុអនុស្សាវរីយ៍ ១៨.ការងារថតរូប វីដេអូ រក្សាទុកជាឯកសារ
និង១៩.ការងារចាត់ចែងលិខិតអញ្ជើញផ្សេងៗ។
ក្រោយពីផ្សព្វផ្សាយខ្លឹមសារទាំង១៩ចំណុចរួចមក លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់បន្ថែមថា៖ គ្រប់បណ្តាមូលដ្ឋានស្រុក/ក្រុង និងស្នាក់ការសន្តិសុខ ការិយាល័យ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវតួនាទី ភារកិច្ច និងបទបញ្ញត្តិផ្សេងៗដែលថ្នាក់លើបានដាក់ចុះ ត្រូវគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុង របស់កងរាជអាវុធហត្ថក៏ដូចជាលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ អោយបានដាច់ខាត គោរពច្បាប់ចរាចរណ៍ ពិសេសកម្លាំងអាវុធហត្ថទាំងអស់ ត្រូវធ្វើខ្លួនអោយសមស្របជាមន្ត្រីអនុវត្តច្បាប់ និង ហាមដាច់ខាតមិនអោយមានពាក់ព័ន្ធ នឹងបទល្មើសផ្សេងៗ៕