តាកែវ៖ នៅវេលាម៉ោង១៣ និង១០នាទី ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង ទទួលផែនយុត្តិធម៌ និងមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះបង្ក្រាប មុខសញ្ញាជួញដូរ និងរក្សាទុកសារធាតុញៀន នៅចំនុច(ឡអំបិលនិងគំនរសំរាម) ក្នុងភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់មាន៖ ១-ឈ្មោះ ជ័យ សុខន ភេទប្រុស អាយុុ ៥៩ឆ្នាំ(ប្តី) មុខរបរម៉ៅការប្រមូលសំរាម និង ២-ឈ្មោះ ប៉ាវ ធឿន ភេទស្រី អាយុ ៣៩ឆ្នាំ(ប្រពន្ធ) មុខរបរម៉ៅការប្រមូលសំរាម អ្នកទាំងពីររស់នៅកន្លែងកើតហេតុខាងលើ រួមទាំងដកហូតបានវត្ថុតាងម្ស៉ៅក្រាមសថ្លា (ម៉ាទឹកកក)ចំនួន៨កញ្ចប់ (តូច៧,ធំ១) ទម្ងន់៤.០៧ក្រាម និងទូរសព្ទចំនួន៣គ្រឿង (អិនចុចពិល១ សាំសុង២)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕