You are currently viewing ឧត្តមសេនីយ៍ត្រី នុត នន្ទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី នុត នន្ទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ

ស្វាយរៀង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានធ្វើពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថខែកញ្ញានិងលើកទិសដៅបន្ត។ កិច្ចប្រជុំនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរងនិងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយរងសេនាធិការដ្ឋាន លោកប្រធានមន្ទីរ លោក លោកស្រីអនុប្រធានមន្ទីរ លោក លោកស្រីនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានក្រុង ស្រុកទាំង៨។
បន្ទាប់ពីបានស្តាប់របាយការណ៍រួចលោកឧត្ដមសេនីយ៍ត្រី នុត នន្ទ មានប្រសាសន៍ដាក់ចេញនូវទិសដៅបន្តរួមមានយកចិត្តទុកដាក់ក្តាប់ជាប់នូវរាល់ព័ត៌មានសន្តិសុខ នយោបាយ, បន្តការងារបង្ការ បង្រ្កាបមុខសញ្ញាផ្សេងៗ, ការងារកសាងកម្លាំង និងការងារហ្វឹកហ្វឺន, ការងារបង្ករបង្កើនផល ចិញ្ចឹមទ័ព, ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ, ពង្រឹងការងារគោពវិន័យសាមគ្គីភាពឯកភាពផ្ទៃក្នុង៕​